រាជធានីភ្នំពេញ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានបានឲ្យដឹងជំហានដំបូងមកថា កម្មករ៣០នាក់បម្រើការងារនៅក្នុងរោងចក្រ " Smat Pi" មានទីតំាងស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ។
សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គឺនៅវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៦ មានកម្មការិនីម្នាក់ មានសុខភាពខ្សោយបានដួលសន្លប់ បណ្តាលឲ្យកម្មការិនីដទៃទៀតឃើញមានការភ័យ ក៍បណ្តាលអោយដួលសន្លប់ជាបន្តបន្ទាប់រហូតដល់៣០នាក់ ។ ប្រភពបន្តថា កម្មករដែលសន្លប់ទំាង៣០នាក់កំពុងសម្រាកព្យបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ៕
No comments:
Post a Comment